ប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង
ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងមន្ទីរ
ជាមួយលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ
នៃការិយាល័យជំនាញទាំងអស់ ក្រោមរបៀបវិរៈចំនួន៤ ដូចខាងក្រោម៖
១.ពិនិត្យលើកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព
និងសកម្មភាពរបស់មន្ទីរ
២.ពិនិត្យ និងពិភាក្សាលើសូចនាករឆ្នាំអនុវត្តថវិកា
២០២៤ និងគោលដៅសូចនាករឆ្នាំគ្រោងថវិកា ២០២៥-២០២៧
៣.ផ្តល់ធាតុចូលលើសកម្មភាពអទិភាពដែលគាំទ្រដល់គោលបំណងគោលនយោបាយរបស់កសហវ
៤.ផ្សេងៗ។
សូមអរគុណ!